ឥទ្ធិពល​នៃ​កម្រិត​ដុះរបស់​ពូជស្រូវ​ផ្សេងៗទៅ​លើ​លក្ខណៈភាព​អន្ធិល​របស់​ម្សៅ និង​វាយនភាព​​របស់បាយ​អង្ករ​សម្រូប

អត្ថបទទី២ របស់លោក ចៅ ស៊ិញ មានចំណងជើងថា «ឥទ្ធិពល​នៃ​កម្រិត​ដុះរបស់​ពូជស្រូវ​ផ្សេងៗទៅ​លើ​លក្ខណៈភាព​អន្ធិល​របស់​ម្សៅ និង​វាយនភាព​​របស់បាយ​អង្ករ​សម្រូប​ (Effect of germination level on properties of flour paste and cooked brown rice texture of diverse varieties)» ត្រូវបានទទួលយកទៅបោះពុម្ពផ្សាយដោយទស្សនាវដ្ដី Journal of Cereal Science ។ យើងសូមជូនសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ជាភាសាខ្មែរដូចខាងក្រោម ។ សេចក្ដី​សង្ខេប ៖ អង្ករ​សម្រូប​សម្បូរ​សារធាតុ​សរសៃ សារធាតុ​រ៉ែ និង​សមាសធាតុ​ជីវសកម្ម ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ទទួល​ទាន​ជា​ទូទៅ​ទេ ដោយសារ​វា​មាន​វាយនភាព​រឹង និង​ពិបាក​ទំពារ ហើយ​ចំណាយ​ពេល​យូរ​ក្នុងការ​ដាំ​បាយ ។ ​គេ​អាច​ធ្វើការ​កែលំអ​គុណវិបត្តិ​ទាំងនេះបាន​ដោយ​ការ​បណ្ដុះគ្រាប់ស្រូវ និង​ការ​ជ្រើសរើស​ពូជ​ដែល​សមស្រប ។ ឥទ្ធិពល​នៃ​កម្រិត​ដុះ និង​ភាព​ល្អៀង​គ្នា​នៃ​ប្រភេទ​ពូជ​ផ្សេងៗ​ ទៅលើ​ចរិកលក្ខណៈ​​របស់​ម្សៅ និង​វាយនភាព​របស់បាយ ​ត្រូវ​បាន​ធ្វើការ​វាយ​តម្លៃចំពោះ​ស្រូវ​ចំនួន ៨​ពូជ ដែល​ក្នុងនោះ ៦ ពូជ ជាស្រូវ​ខ្សាយ និង​ … Continue reading ឥទ្ធិពល​នៃ​កម្រិត​ដុះរបស់​ពូជស្រូវ​ផ្សេងៗទៅ​លើ​លក្ខណៈភាព​អន្ធិល​របស់​ម្សៅ និង​វាយនភាព​​របស់បាយ​អង្ករ​សម្រូប

កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ

ថ្មីៗនេះ លោក ចៅ ស៊ិញ បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា «កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ (Factors determining genotypic variation in the speed of rice germination)» នៅក្នុងទស្សនាវដ្ដី Agronomy-DMPI ។ យើងសូមជូនខ្លឹមសារជាខ្មែរនៃសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ដូចខាងក្រោម ៖ សេចក្ដីសង្ខេបៈ ដំណុះ​លឿន​គឺ​មាន​សារសំខាន់​ទាំងក្នុងការ​ដាំស្រូវ​ដោយ​គ្រាប់ផ្ទាល់​នៅស្រែ និង​ការ​ផលិត​អង្ករស្រូវដុះ​ដែល​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ។ ​គោលបំណងនៃការសិក្សា​នេះ​គឺ​ធ្វើការ​វាយតម្លៃ​ពី​ភាព​ខុសគ្នា​នៃ​សេណេទិក​ក្នុង​ល្បឿន​ដុះ​របស់​គ្រាប់ស្រូវ និង​កំណត់​អត្តសញ្ញាណ​កត្តា​ដែល​កំណត់​ល្បឿនដុះ ។ ការ​ពិសោធន៍​ចំនួន ៧ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កំណត់ ៖ (១) ផលវិបាក​នៃ​ការ​បក​ស្រទាប់​អង្កាមទៅ​លើ​ការស្រូប​យក​ទឹក និង​ដំណុះរបស់​គ្រាប់ស្រូវ (២) សង្គតភាព​នៃ​សេណេទិក​ក្នុង​ល្បឿនដុះ​របស់​គ្រាប់​ស្រូវ​ដែល​បាន​មក​ពីការ​ដាំដុះ​និង​ប្រមូលផល​បី​ឆ្នាំ​ជាប់​គ្នា (៣) ឥទ្ធិពល​របស់​ទំហំ​គ្រាប់​ស្រូវ​លើ​ល្បឿន​នៃ​ដំណុះ ។ ល្បឿន​ដុះ​របស់​គ្រាប់ស្រូវ និង​អង្ករ​សម្រូប​មាន​ទំនាក់ទំនងគ្នា​នឹងអត្រាសំណើមរបស់​​គ្រាប់​នៅ​ដំណាក់កាល​ដំបូង​បន្ទាប់​ពី​ត្រាំ ប៉ុន្តែ​ក៏មាន​អន្តរកម្ម​រវាង​ពូជស្រូវ​និង​ប្រភេទគ្រាប់ (ស្រូវ និង​អង្ករសម្រូប) ផងដែរ ហើយ​ពូជ​នីមួយៗ​មាន​ប្រតិកម្ម​ខុសគ្នា​ទៅ​នឹង​ការ​បក​ស្រទាប់​អង្កាម ។ គ្រាប់ស្រូវ​ដែល​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក​មាន​ល្បឿន​ដុះ​យឺត​ជាង​គ្រាប់ស្រូវ​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់​បន្តិច ។ ក្នុងចំណោម​សេណេទីប​ស្រូវ​បាន​មក​ពីការ​បង្កាត់​រវាង​ពូជ Sherpa និង IRAT109 គ្រាប់ស្រូវដែល​មាន​ទំហំ​តូច ​មាន​ទំនោរ​ដុះ​លឿន​ជាង​គ្រាប់​ដែល​មាន​ទំហំ​ធំជាង ប៉ុន្តែ​ទំហំ​គ្រាប់​របស់​ពូជស្រូវ​ប្រភេទ​ស្ដង់ដា​ផ្សេងៗ​ដែល​បាន​សិក្សា ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ល្បឿន​ដុះ​របស់​គ្រាប់​ទេ ។ គេអាច​សន្និដ្ឋានបាន​ថា … Continue reading កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ

ខែមសាខចូលរួមចំណែកផ្ដល់កង់ដើម្បីពុទ្ធិ

នៅពេល​បញ្ជូន​ក្មេង​ទៅ​សាលា​រៀន គេត្រូវការ​ជា​ចាំបាច់​នូវ​ឯកសណ្ឋាន និង​សម្ភារៈសិក្សា ដូចជា កាបូបស្ពាយ សៀវភៅ ប៊ិកខ្មៅដៃ ជាដើម ។ ទន្ទឹម​នឹងនេះ គេ​ក៏​គួរ​គិតគូរ​ពី​មធ្យោបាយ​ដែល​ក្មេង​អាចធ្វើដំណើរទៅកាន់ និង​ត្រលប់​ពី​សាលារៀន​មក​វិញ​ផងដែរ ព្រោះវា​ជា​រឿង​មួយ​អាច​ជះឥទ្ធិពល​ដល់​សតិអារម្មណ៍ និង​ការសិក្សា​របស់​ក្មេង ។ ស្របពេល​ដែល​គ្រួសារ​មួយចំនួន​មិន​ព្រួយបារម្ភពី​ការ​ទិញ​កង់​ម៉ូតូ​ឡាន​សម្រាប់​ឲ្យ​កូន​របស់​ពួកគេ​ធ្វើ​ដំណើរ​ទៅ​សាលារៀន គ្រួសារ​មួយ​ចំនួន​ទៀត​មាន​ការ​ខ្វះខាត​ក្នុង​ជីវភាព  គ្មាន​លទ្ធភាព​ដូច​នេះ​ឡើយ ។ បញ្ជីសប្បុរសជន​ដែល​បាន​ចូលរួម​ក្នុង​ការ​រៃអង្គាសថវិកា ដើម្បី​ចូលរួមចំណែកឲ្យ​កូនសិស្ស​ក្រីក្រ​នៅ​ជនបទ​អាច​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​បាន​ងាយស្រួល និង​ចំណេញ​ពេលវេលា សមាគមនិស្សិត​ខ្មែរ​ប្រចាំ​រដ្ឋឃ្វីនស្លែន (ខែមសាខ) បាន​រៀបចំ​កម្មវិធី​មួយ​នៅ​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ដើម្បី​រៃអង្គាស​ថវិកា​ទិញ​កង់​ចែកជូន​កូនសិស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុកពួក ខេត្ត​សៀមរាប ។ ថវិកា​ទទួល​បាន​សរុប​មាន​ចំនួន ៨១៨ ដុល្លា​អូស្ត្រាលី ។ ថវិកាសន្យាប្រគល់ជូនបណ្ដាញ «កង់ពុទ្ធិ» តែបាន​យកមកចាត់ចែងខ្លួនឯងវិញ ដំបូង​ឡើយ ខែមសាខ មាន​បំណង​ចូលរួម​ជាមួយ​បណ្ដាញ «កង់ពុទ្ធិ» នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បណ្ដាញ​នេះ​ចាត់ចែង​ទិញ​កង់ និង​ចែក​ជូន​តាម​គម្រោង​ផែនការ​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​តំណាង​ខែមសាខ បាន​ជួប​និង​ប្រគល់​ថវិកា​ដែល​រៃអង្គាស​បាន​នេះ ជូន​ដល់​លោក លាក់​ រតនា​ តំណាងក្រុមការងារស្ម័គ្រចិត្ត «កង់ពុទ្ធិ» នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ។ ប៉ុន្តែ​ដោយ​មាន​ការ​រីករាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ‑១៩ គម្រោង​ចែកកង់​ដល់​កូនសិស្សក្រីក្រ ​ក៏​ត្រូវ​បាន​ជាប់គាំង​មួយ​រយៈពេល ។ លុះមក​ដល់​ដើម​ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ​ខែមសាខ បាន​សម្រច​ថា … Continue reading ខែមសាខចូលរួមចំណែកផ្ដល់កង់ដើម្បីពុទ្ធិ