ឥទ្ធិពលនៃ​ការ​ច្រូត​ស្រូវ​ខ្ចី និង​​ពូជខុសគ្នាទៅ​លើ​ទិន្នផល​និង​លក្ខណៈភាព​អន្ធិល​របស់​អង្ករសម្រូប

អត្ថបទទី៤ របស់លោក ចៅ ស៊ិញ មានចំណងជើងថា «ឥទ្ធិពលនៃ​ការ​ច្រូត​ស្រូវ​ខ្ចី និង​​ពូជខុសគ្នាទៅ​លើ​ទិន្នផល​និង​លក្ខណៈភាព​អន្ធិល​របស់​អង្ករសម្រូប​ (Effect of Early Harvest and Variety Difference on Grain Yield and Pasting Properties of Brown Rice)» ត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្ដី Crops MDPI ។ យើងសូមជូនសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ជាភាសាខ្មែរដូចខាងក្រោម ។ សេចក្ដី​សង្ខេប ៖ អង្ករ​បៃតង​ដែល​ប្រមូលផល​មុន​ពេល​ស្រូវទុំ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ជាង​អង្ករ​សម្រូប​ស្រូវ​ទុំ ។ ការធ្វើពិសោធន៍​រយៈពេល​ពីរ​ឆ្នាំដោយដាំ​ស្រូវ​ក្នុង​លក្ខខណ្ឌ​ស្រូវ​ចម្ការ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កំណត់​អំពី​ប្រសិទ្ធភាព​នៃ​ប្រភេទ​ពូជ ការ​ច្រូត​ស្រូវ​ខ្ចី និង​អន្តរកម្ម​នៃ​កត្តា​ទាំងពីរ​នេះ​ទៅ​លើ​ទិន្នផល និង​លក្ខណៈ​ភាព​អន្ធិល​របស់​អង្ករ​សម្រូ​ប ។ ស្រូវ​ចំនួន ៨ ពូជ ត្រូវ​បាន​ដាំ​នៅ​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់ ឬ​ខ្វះខាត​ទឹក និង​ប្រមូលផល​ក្នុង​ចន្លោះ ១៥ ទៅ ៣៥ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា ។ ទិន្នផល​អង្ករបៃតង​អតិបរមា​អាច​ទទួ​ល​បាន​នៅ​ពេល​ច្រូត​កាត់​ក្នុង​ចន្លោះ ២០ ទៅ ២៥ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់ និង​ពី​ចន្លោះ ១៥ … Continue reading ឥទ្ធិពលនៃ​ការ​ច្រូត​ស្រូវ​ខ្ចី និង​​ពូជខុសគ្នាទៅ​លើ​ទិន្នផល​និង​លក្ខណៈភាព​អន្ធិល​របស់​អង្ករសម្រូប

ឥទ្ធិពល​នៃ​កម្រិត​ដុះរបស់​ពូជស្រូវ​ផ្សេងៗទៅ​លើ​លក្ខណៈភាព​អន្ធិល​របស់​ម្សៅ និង​វាយនភាព​​របស់បាយ​អង្ករ​សម្រូប

អត្ថបទទី២ របស់លោក ចៅ ស៊ិញ មានចំណងជើងថា «ឥទ្ធិពល​នៃ​កម្រិត​ដុះរបស់​ពូជស្រូវ​ផ្សេងៗទៅ​លើ​លក្ខណៈភាព​អន្ធិល​របស់​ម្សៅ និង​វាយនភាព​​របស់បាយ​អង្ករ​សម្រូប​ (Effect of germination level on properties of flour paste and cooked brown rice texture of diverse varieties)» ត្រូវបានទទួលយកទៅបោះពុម្ពផ្សាយដោយទស្សនាវដ្ដី Journal of Cereal Science ។ យើងសូមជូនសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ជាភាសាខ្មែរដូចខាងក្រោម ។ សេចក្ដី​សង្ខេប ៖ អង្ករ​សម្រូប​សម្បូរ​សារធាតុ​សរសៃ សារធាតុ​រ៉ែ និង​សមាសធាតុ​ជីវសកម្ម ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ទទួល​ទាន​ជា​ទូទៅ​ទេ ដោយសារ​វា​មាន​វាយនភាព​រឹង និង​ពិបាក​ទំពារ ហើយ​ចំណាយ​ពេល​យូរ​ក្នុងការ​ដាំ​បាយ ។ ​គេ​អាច​ធ្វើការ​កែលំអ​គុណវិបត្តិ​ទាំងនេះបាន​ដោយ​ការ​បណ្ដុះគ្រាប់ស្រូវ និង​ការ​ជ្រើសរើស​ពូជ​ដែល​សមស្រប ។ ឥទ្ធិពល​នៃ​កម្រិត​ដុះ និង​ភាព​ល្អៀង​គ្នា​នៃ​ប្រភេទ​ពូជ​ផ្សេងៗ​ ទៅលើ​ចរិកលក្ខណៈ​​របស់​ម្សៅ និង​វាយនភាព​របស់បាយ ​ត្រូវ​បាន​ធ្វើការ​វាយ​តម្លៃចំពោះ​ស្រូវ​ចំនួន ៨​ពូជ ដែល​ក្នុងនោះ ៦ ពូជ ជាស្រូវ​ខ្សាយ និង​ … Continue reading ឥទ្ធិពល​នៃ​កម្រិត​ដុះរបស់​ពូជស្រូវ​ផ្សេងៗទៅ​លើ​លក្ខណៈភាព​អន្ធិល​របស់​ម្សៅ និង​វាយនភាព​​របស់បាយ​អង្ករ​សម្រូប

កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ

ថ្មីៗនេះ លោក ចៅ ស៊ិញ បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា «កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ (Factors determining genotypic variation in the speed of rice germination)» នៅក្នុងទស្សនាវដ្ដី Agronomy-DMPI ។ យើងសូមជូនខ្លឹមសារជាខ្មែរនៃសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ដូចខាងក្រោម ៖ សេចក្ដីសង្ខេបៈ ដំណុះ​លឿន​គឺ​មាន​សារសំខាន់​ទាំងក្នុងការ​ដាំស្រូវ​ដោយ​គ្រាប់ផ្ទាល់​នៅស្រែ និង​ការ​ផលិត​អង្ករស្រូវដុះ​ដែល​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ។ ​គោលបំណងនៃការសិក្សា​នេះ​គឺ​ធ្វើការ​វាយតម្លៃ​ពី​ភាព​ខុសគ្នា​នៃ​សេណេទិក​ក្នុង​ល្បឿន​ដុះ​របស់​គ្រាប់ស្រូវ និង​កំណត់​អត្តសញ្ញាណ​កត្តា​ដែល​កំណត់​ល្បឿនដុះ ។ ការ​ពិសោធន៍​ចំនួន ៧ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កំណត់ ៖ (១) ផលវិបាក​នៃ​ការ​បក​ស្រទាប់​អង្កាមទៅ​លើ​ការស្រូប​យក​ទឹក និង​ដំណុះរបស់​គ្រាប់ស្រូវ (២) សង្គតភាព​នៃ​សេណេទិក​ក្នុង​ល្បឿនដុះ​របស់​គ្រាប់​ស្រូវ​ដែល​បាន​មក​ពីការ​ដាំដុះ​និង​ប្រមូលផល​បី​ឆ្នាំ​ជាប់​គ្នា (៣) ឥទ្ធិពល​របស់​ទំហំ​គ្រាប់​ស្រូវ​លើ​ល្បឿន​នៃ​ដំណុះ ។ ល្បឿន​ដុះ​របស់​គ្រាប់ស្រូវ និង​អង្ករ​សម្រូប​មាន​ទំនាក់ទំនងគ្នា​នឹងអត្រាសំណើមរបស់​​គ្រាប់​នៅ​ដំណាក់កាល​ដំបូង​បន្ទាប់​ពី​ត្រាំ ប៉ុន្តែ​ក៏មាន​អន្តរកម្ម​រវាង​ពូជស្រូវ​និង​ប្រភេទគ្រាប់ (ស្រូវ និង​អង្ករសម្រូប) ផងដែរ ហើយ​ពូជ​នីមួយៗ​មាន​ប្រតិកម្ម​ខុសគ្នា​ទៅ​នឹង​ការ​បក​ស្រទាប់​អង្កាម ។ គ្រាប់ស្រូវ​ដែល​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក​មាន​ល្បឿន​ដុះ​យឺត​ជាង​គ្រាប់ស្រូវ​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់​បន្តិច ។ ក្នុងចំណោម​សេណេទីប​ស្រូវ​បាន​មក​ពីការ​បង្កាត់​រវាង​ពូជ Sherpa និង IRAT109 គ្រាប់ស្រូវដែល​មាន​ទំហំ​តូច ​មាន​ទំនោរ​ដុះ​លឿន​ជាង​គ្រាប់​ដែល​មាន​ទំហំ​ធំជាង ប៉ុន្តែ​ទំហំ​គ្រាប់​របស់​ពូជស្រូវ​ប្រភេទ​ស្ដង់ដា​ផ្សេងៗ​ដែល​បាន​សិក្សា ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ល្បឿន​ដុះ​របស់​គ្រាប់​ទេ ។ គេអាច​សន្និដ្ឋានបាន​ថា … Continue reading កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ

ខែមសាខចូលរួមចំណែកផ្ដល់កង់ដើម្បីពុទ្ធិ

នៅពេល​បញ្ជូន​ក្មេង​ទៅ​សាលា​រៀន គេត្រូវការ​ជា​ចាំបាច់​នូវ​ឯកសណ្ឋាន និង​សម្ភារៈសិក្សា ដូចជា កាបូបស្ពាយ សៀវភៅ ប៊ិកខ្មៅដៃ ជាដើម ។ ទន្ទឹម​នឹងនេះ គេ​ក៏​គួរ​គិតគូរ​ពី​មធ្យោបាយ​ដែល​ក្មេង​អាចធ្វើដំណើរទៅកាន់ និង​ត្រលប់​ពី​សាលារៀន​មក​វិញ​ផងដែរ ព្រោះវា​ជា​រឿង​មួយ​អាច​ជះឥទ្ធិពល​ដល់​សតិអារម្មណ៍ និង​ការសិក្សា​របស់​ក្មេង ។ ស្របពេល​ដែល​គ្រួសារ​មួយចំនួន​មិន​ព្រួយបារម្ភពី​ការ​ទិញ​កង់​ម៉ូតូ​ឡាន​សម្រាប់​ឲ្យ​កូន​របស់​ពួកគេ​ធ្វើ​ដំណើរ​ទៅ​សាលារៀន គ្រួសារ​មួយ​ចំនួន​ទៀត​មាន​ការ​ខ្វះខាត​ក្នុង​ជីវភាព  គ្មាន​លទ្ធភាព​ដូច​នេះ​ឡើយ ។ បញ្ជីសប្បុរសជន​ដែល​បាន​ចូលរួម​ក្នុង​ការ​រៃអង្គាសថវិកា ដើម្បី​ចូលរួមចំណែកឲ្យ​កូនសិស្ស​ក្រីក្រ​នៅ​ជនបទ​អាច​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​បាន​ងាយស្រួល និង​ចំណេញ​ពេលវេលា សមាគមនិស្សិត​ខ្មែរ​ប្រចាំ​រដ្ឋឃ្វីនស្លែន (ខែមសាខ) បាន​រៀបចំ​កម្មវិធី​មួយ​នៅ​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ដើម្បី​រៃអង្គាស​ថវិកា​ទិញ​កង់​ចែកជូន​កូនសិស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុកពួក ខេត្ត​សៀមរាប ។ ថវិកា​ទទួល​បាន​សរុប​មាន​ចំនួន ៨១៨ ដុល្លា​អូស្ត្រាលី ។ ថវិកាសន្យាប្រគល់ជូនបណ្ដាញ «កង់ពុទ្ធិ» តែបាន​យកមកចាត់ចែងខ្លួនឯងវិញ ដំបូង​ឡើយ ខែមសាខ មាន​បំណង​ចូលរួម​ជាមួយ​បណ្ដាញ «កង់ពុទ្ធិ» នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បណ្ដាញ​នេះ​ចាត់ចែង​ទិញ​កង់ និង​ចែក​ជូន​តាម​គម្រោង​ផែនការ​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​តំណាង​ខែមសាខ បាន​ជួប​និង​ប្រគល់​ថវិកា​ដែល​រៃអង្គាស​បាន​នេះ ជូន​ដល់​លោក លាក់​ រតនា​ តំណាងក្រុមការងារស្ម័គ្រចិត្ត «កង់ពុទ្ធិ» នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ។ ប៉ុន្តែ​ដោយ​មាន​ការ​រីករាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ‑១៩ គម្រោង​ចែកកង់​ដល់​កូនសិស្សក្រីក្រ ​ក៏​ត្រូវ​បាន​ជាប់គាំង​មួយ​រយៈពេល ។ លុះមក​ដល់​ដើម​ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ​ខែមសាខ បាន​សម្រច​ថា … Continue reading ខែមសាខចូលរួមចំណែកផ្ដល់កង់ដើម្បីពុទ្ធិ

រដ្ឋគួរដើរតួនាទីសំខាន់ក្នុងការការពារផលប្រយោជន៍អ្នកប្រើទូរស័ព្ទចល័ត

ដោយ ចៅ ស៊ិញ | ការ​ប្រើប្រាស់​ទូរស័ព្ទដៃ​នៅ​កម្ពុជា​មាន​កំណើន​ឆាប់​រហ័ស និង​​រីករាយដាល​ទៅ​គ្រប់ទីតំបន់​នៅទូទាំង​ប្រទេស ។ នេះ​អាច​បណ្ដាល​មកពី​ទូរស័ព្ទដៃ​ ជា​ពិសេសទូរស័ព្ទ​ទំនើប (Smart phone) មាន​ភាពសម្បូណ៌​បែប ដែល​​ក្នុងនោះ ទូរស័ព្ទ​ខ្លះ​មាន​តម្លៃ​សមរម្យ​ដែល​ប្រជាជន​អាច​មាន​លទ្ធភាព​ជាវ​យក​មក​ប្រើប្រាស់បាន និង​សេវា​ទូរស័ព្ទ​បាន​គ្រប​ដណ្ដប់​ដល់​ទីតំបន់ជនបទ​នានា​ដែល​មាន​ប្រជាជន​រស់​នៅ ។ តាម​ទិន្នន័យ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២០ នៅ​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ចំនួន ៧ ។ លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​នីមួយៗ​មានក្បាលលេខ​សម្គាល់​ដាច់​ដោយ​ឡែក​រៀង​ខ្លួន ។ ក្នុងនោះ​ក្រុមហ៊ុន CamGSM មាន​ក្បាលលេខ​សម្គាល់​រហូត​ដល់ ១៥ រីឯ​ក្រុមហ៊ុន EMAXX, South East Asia Tele និង Xinwei មាន​ក្បាល​លេខ​សម្គាល់​តែ​មួយប៉ុណ្ណោះ ។ ចំនួន​ទូរស័ព្ទ​ដែល​​កំពុង​ប្រើប្រាស់​ មានជិត ២២ លាន​គ្រឿង ដែល​ចំនួន​នេះ​ច្រើន​ជាង​ចំនួន​ប្រជាជនសរុប​ទូទាំង​ប្រទេស ប្រមាណ ១,៥ ដង ។ តួលេខ​នេះ​បង្ហាញ​ថា ​ប្រជាជន​ខ្មែរ ជាពិសេស អាជីវករ ប្រើទូរស័ព្ទដៃ​ច្រើន​ជាង​មួយ​គ្រឿង សម្រាប់​ទាក់ទង​គ្នា ។ តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​តម្រូវ​ឲ្យ​កាន់​ទូរស័ព្ទ​ច្រើន​គ្រឿង​ដូច​នេះ ? នៅ​កម្ពុជា តម្លៃ​នៃ​ការ​ហៅ​ទូរស័ព្ទ​មានការ​ប្រែប្រួល​ខុសគ្នា​តាម​ម៉ោងពេល តាម​ការ​ហៅ​ទៅ​លេខ​ក្នុងប្រព័ន្ធជាមួយ​គ្នា និង​ការ​ហៅ​ទៅក្រៅ​ប្រព័ន្ធ ដែលក្នុងនោះ ការហៅ​ឆ្លង​ប្រព័ន្ធ​គឺ​មាន​តម្លៃ​ថ្លៃ​ជាងគេ ។ … Continue reading រដ្ឋគួរដើរតួនាទីសំខាន់ក្នុងការការពារផលប្រយោជន៍អ្នកប្រើទូរស័ព្ទចល័ត

ឋានសួគ៌នៅឯណា?

ដោយ ឈាត​ ស្រ៊ាង | មនុស្ស​ខ្មែរ​ភាគ​ច្រើន​ដែល​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា និង​ជឿ​លើ​ការ​ទេសនា​របស់​ព្រះ​សង្ឃ​អំពី​សេចក្តី​សុខ តែង​ស្រមៃ​ចង់​ទៅ​ឋាន​សួគ៌។ អ្វី​ដែល​ផ្សាយ​តៗ​គ្នា​រហូត​មក គឺ​ឋាន​សួគ៌​មាន​ តែ​ទាល់​តែ​ជាតិ​ក្រោយ។ មាន​ន័យ​ថា ទាល់​តែ​ក្រោយ​ការ​ស្លាប់ ព្រោះ​ព្រសង្ឃជឿ​ថា ជីវិត​នឹង​កើត​ទៀត ដោយ​អំណាច​​កម្ម​ផល។ ប៉ុន្តែ​ចុះ​បើ​មិន​មាន​ជាតិ​ក្រោយវិញ? ចុះ​បើ​យើង​រក​ឃើញ​ឋាន​សួគ៌​នៅ​ក្នុង​ពេល​ដែល​យើង​រស់​នៅ​វិញ វា​នឹង​ក្លាយ​ជា​រឿង​ប្រពៃ​ណាស់​ទៅ ហើយ ដោយ​មិន​ចាំ​បាច់​ឲ្យ​យើង​រង់​ចាំ​ដល់​ជាតិ​ក្រោយ ដែល​មិន​ដឹង​ថា​មាន​ឬអត់​ផង​នោះ។ ពេល​នេះ​ ខ្ញុំ​ចង់​ចូល​រួម​ធ្វើ​ការ​បក​ស្រាយ​អំពី​ជំនឿ​អំពី​ឋាន​សួគ៌​នេះ និង​ផ្លូវ​ទៅ​រក​ឋាន​សួគ៌​ក្នុង​ជាតិ​នេះ​ដោយ​ពិត​ៗ។ ដើម្បី​ឆ្លើយ​នឹង​សំនួរ​ថា​​តើ​ឋាន​សួគ៌​នៅ​ឯណា? ឬ​ឯណា​ទៅ​ឋាន​សួគ៌? យើង​អាច​យក​ការ​បក​ស្រាយ​នៅ​ក្នុង​ចំរៀងល្បី​១បទ​របស់​លោក​ស៊ិន​ស៊ីសាមុត​ ​ក្រោម​ចំណង​ជើង​ថា ឯណា​ទៅ​ឋាន​សួគ៌ ​មក​ផ្តល់​ជា​គតិ​ខ្លះ​ៗ។ ឆ្លើយ​នឹង​សំនួរដែល​លើក​ឡើង​ដោយ​នារី​ម្នាក់​ជា​គូស្នេហ៍ថា ឯណា​ទៅ​ឋាន​សួគ៌ អ្នក​និពន្ធ​បាន​ធ្វើ​ការ​បង្ហាញ​ថា នៅ​លើ​ថ្ពាល់​ លើ​ភ្នែក លើ​ទ្រូង​ស្នេហ៍ អូន​ដឹង​ទេ​នេះ​ជា​ឋានសួគ៌​យើង ធ្វើ​ចាប​ភ្លើង​មិន​ខ្លាច​ភ្លើង ភ្លើង​ស្នេហ៍មិន​ក្តៅ​ទេ​អូន ត្រជាក់​ណាស់​ស្ងួន​ព្រលឹង។ បងនឹកស្មាន​តែ​ឋាន​សួគ៌​នៅ​ឆ្ងាយ ឆ្ងាយ​ឯណា​នៅ​ជិត​បង្កើយ មួយ​ជីវិត​ស្គាល់​ឋាន​សួគ៌​ហើយ នរក​នៃ​ចិត្ត​ក្បត់​អើយ​ កុំ​ឲ្យ​ខ្ញុំ​ជួប។អូន​ថែ​ពន្លឺស្នេហា ចិត្ត​និង​ចិត្ត​ជឿគ្នា កុំ​ក្បត់​គ្នា​ងាយ​ៗ ខ្លាច​គេ​និយាយ សើច​ពេបជ្រាយ ឡក​ឡើយ​ដៀល​ស្នេហា​យើង។គេង​កើយ​ទ្រូង​បង​មក​ព្រលឹង មួយ​យប់​ហ្នឹង​យើង​នៅ​ទល់​ភ្លឺ អត់​ងងុយ​បើ​ស្អែក​ឡើង​ឈឺ បង​ជា​អ្នក​ថែ​ជំងឺ ថ្នម​អូន​ផ្ទាល់​ដៃ។ នេះ​ជា​ចំរៀង​ស្នេហា​ប្រុស​ស្រី​១គូ … Continue reading ឋានសួគ៌នៅឯណា?

ស្ងប់​ចិត្ត៖ កម្ពុជា​គួរ​បើក​យុទ្ធនាការស្វែង​រកគ្រួសារ​បែក​បាក់​​ដោយ​សង្គ្រាម!!!

ដោយ ឈាត​ ស្រ៊ាង | នេះ​ជា​អត្ថបទ​ស្ដីពី​ការ​បាត់​បង់​សាច់​ញាតិ អំពី​ការ​រង់​ចាំ​ដំណឹង និង​អំពី​អ្វី​ដែល​សង្គម​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​អ្នក​​ដែល​កំពុង​រង់​ចាំ​ដំណឹង​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ស្ងប់​ចិត្ត។ ខ្ញុំ​ធ្លាប់​បាត់​បង់​សាច់​ញាតិ។ ឪពុក​ខ្ញុំ​បាន​ធ្វើ​មរណៈកាល​កាល​ពី​៣០​ឆ្នាំមុន ពេល​ខ្ញុំ​មាន​អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ។ តាម​ពិត​ ប្អូន​ប្រុស​ពៅ​ខ្ញុំ​ម្នាក់​ ដែល​ទើប​​មាន​អាយុ​៤​ឆ្នាំ​ ក៏​បាន​ស្លាប់​ជា​មួយ​គាត់ដែរ។ ពួក​គាត់​ទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ទ័ពព្រៃ​ ដែល​ចូល​មក​លួច​ប្លន់​ភូមិ​ខ្ញុំ​ជា​ញឹក​ញាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប៉ុល​ពត។ ការ​បាត់​បង់​នេះ​ ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ទាំង​ស្រុង។ ពេល​ខ្លះ ខ្ញុំ​ក្តុកក្តួល ខ្ញុំ​នឹក​រលឹក ខ្ញុំ​សោក​សៅ ខ្ញុំ​ស្តាយ​ស្រណោះ ខ្ញុំ​មាន​អារម្មណ៍​កំសត់ ដែល​ឪពុក​បាន​ចាក​ចេញ អាណិត​ដែល​ប្អូន​តូច​ម្នាក់​ស្លាប់​ទាំង​មិន​ទាន់​ដឹង​ក្តីផង។ ខ្ញុំ​ធ្លាប់​បង្ហូរ​ទឹក​ភ្នែក​ នៅ​ពេល​ខ្ញុំ​នឹកគាត់។​ រឿង​ខ្ញុំ​កំសត់ ប៉ុន្តែ​ខ្ញុំស្ងប់ចិត្ត​ដោយ​ខ្ញុំ​ដឹង​ថា ពួកគាត់​នឹង​មិន​អាច​វិល​វិញ​ឡើយ ទោះ​មាន​ពេល​ខ្លះ ខ្ញុំ​យល់​សប្តិ​ថា​បាន​ជួប​គាត់​វិញក៏​ដោយ។ ខ្ញុំ​ដឹង​ថា ការ​បាត់​បង់​របស់​ខ្ញុំ​ជា​រឿង​កំសត់​ណាស់ នេះ​ខ្ញុំ​ឃើញ​នឹង​ភ្នែក​ផ្ទាល់​ថា​ពួក​គាត់​ទាំង​ពី​បាន​ចាក​ចេញ ពី​ខ្ញុំ​ និង​គ្រួសារ​ប្រាកដ​ផង។ ចុះ​ទំរាំ​ ការ​បែក​បាក់ ការ​ចាក​ចេញ និង​បាត់​បង់​ ដែល​មិន​បាន​ឃើញ មិន​ប្រាកដ​ថា សាច់ញាតិ​ទៅ​ដល់​ទី​ណា​ឲ្យ​ប្រាកដ​ មិន​ដឹង​ថា​គាត់​ស្លាប់​ឬ​រស់ បើ​រស់ តើ​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា។ តើ​អារម្មណ៍​របស់​យើង​ក្តុក​ក្តួល​ប៉ុណ្ណា? ម្យ៉ាង​ចង់​ដឹង​ដំណឹង​ពី​បង​ប្អូន​សាច់​ញាតិ ម្យ៉ាង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ជា​ដំណឹង​អាក្រក់ នឹង​អាច​ទទួល​យក​បាន​បែប​ណា? … Continue reading ស្ងប់​ចិត្ត៖ កម្ពុជា​គួរ​បើក​យុទ្ធនាការស្វែង​រកគ្រួសារ​បែក​បាក់​​ដោយ​សង្គ្រាម!!!

ប្រព័ន្ធអប់រំកុមារនៅអូស្ត្រាលីតាមបទពិសោធន៍ឪពុកម្ដាយខ្មែរ

ដោយ ចៅ ស៊ិញ | លំដាប់​ថ្នាក់​នៃប្រព័ន្ធ​អប់រំ​កុមារ​នៅ​ប្រទេស​អូស្ដ្រាលី ​មិន​ខុស​គ្នា​ពីស្រុកខ្មែរ​ទេ គឺ​មាន​កម្រិត​មត្ដេយ្យ បឋមសិក្សា និង​វិទ្យាល័យ ។ វិទ្យាល័យ (High School) ​មាន​ពីរ​កម្រិត​គឺ​ ​បឋមភូមិ (អនុវិទ្យាល័យ ថ្នាក់ទី​៧​ដល់​ទី៩) និង​ឧត្ដមភូមិ (វិទ្យាល័យ ថ្នាក់ទី​១០​ដល់​ទី​១២) ។ ការ​រៀបចំ​នេះ​ដូច​គ្នា​នឹង​វិទ្យាល័យ​មង្គលបុរី​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ ​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ដែរ គឺ​នៅ​ទីនោះ ​ឈ្មោះ​សាលាជា វិទ្យាល័យ ប៉ុន្តែ​មាន​បូក​រួម​បញ្ចូល​គ្នា​ទាំង​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ។ ខ្ញុំ​មាន​កូន​បី​នាក់​ដែល​បាន​ចូលរៀន​នៅ​ថ្នាក់​មត្តេយ្យ បឋម​សិក្សា និង​វិទ្យាល័យ ។ អត្ថបទ​ខាងក្រោម​នេះ ជា​ការពិពណ៌នា​អំពី​បទពិសោធន៍ជាក់ស្ដែង​របស់​ខ្ញុំ​ ជា​និស្សិត​ខ្មែរ​ម្នាក់​​ដែល​បាន​បញ្ជូន​កូន​ចូល​ទៅ​រៀនក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​អូស្ដ្រាលី ជា​ពិសេស​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។ ឪពុក​ម្ដាយ​ដទៃ​អាច​មាន​បទពិសោធន៍​ផ្ទុយ​ពី​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ។ តម្លៃ​នានា​​បង្ហាញ​ជូន​គឺ​ជា​ដុល្លា​អូស្ត្រាលី និង​គ្រាន់​តែ​គោល​សម្រាប់​ពិចារណា ។ ១. ការអប់រំ​នៅ​កម្រិត​មត្តេយ្យ មុន​ក្មេង​មាន​អាយុ​៥ឆ្នាំ ដែល​ច្បាប់តម្រូវ​ឲ្យ​ចូលរៀន​នៅ​បឋម​សិក្សា ឪពុកម្ដាយ​មាន​ជម្រើស​មើល​ថែទាំ​កូន​ដោយ​ខ្លួនឯង​ឬ​ដោយ​សាច់ញាតិ ឬ​បញ្ជូន​កូន​ទៅ​ផ្ញើ​នៅ​មត្តេយ្យ​សាលា​រហូត​ដល់​គ្រប់​វ័យ​ចូលរៀន ។ នៅ​កម្រិត​មត្តេយ្យ​ដែល​ជាផ្លូវការ​ហៅ​ថា «មណ្ឌល​​ថែទាំ​កុមារ (Childcare Centre) ឬ​មណ្ឌល​អប់រំ​កម្រិត​ដំបូង (Early learning Centre)» អាច​ជា​របស់​ឯកជន របស់​សហគមន៍ ឬ​ជា​របស់​ក្រុមប្រឹក្សា​ក្រុង​ឬ​ក្រុមប្រឹក្សា​តំបន់ ។ មណ្ឌល​ថែទាំ​កុមារ​ខ្លះ​ចែក​ក្មេង​ជាបីក្រុម​គឺ ទារក … Continue reading ប្រព័ន្ធអប់រំកុមារនៅអូស្ត្រាលីតាមបទពិសោធន៍ឪពុកម្ដាយខ្មែរ