ឋានសួគ៌នៅឯណា?

ដោយ ឈាត​ ស្រ៊ាង | មនុស្ស​ខ្មែរ​ភាគ​ច្រើន​ដែល​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា និង​ជឿ​លើ​ការ​ទេសនា​របស់​ព្រះ​សង្ឃ​អំពី​សេចក្តី​សុខ តែង​ស្រមៃ​ចង់​ទៅ​ឋាន​សួគ៌។ អ្វី​ដែល​ផ្សាយ​តៗ​គ្នា​រហូត​មក គឺ​ឋាន​សួគ៌​មាន​ តែ​ទាល់​តែ​ជាតិ​ក្រោយ។ មាន​ន័យ​ថា ទាល់​តែ​ក្រោយ​ការ​ស្លាប់ ព្រោះ​ព្រសង្ឃជឿ​ថា ជីវិត​នឹង​កើត​ទៀត ដោយ​អំណាច​​កម្ម​ផល។ ប៉ុន្តែ​ចុះ​បើ​មិន​មាន​ជាតិ​ក្រោយវិញ? ចុះ​បើ​យើង​រក​ឃើញ​ឋាន​សួគ៌​នៅ​ក្នុង​ពេល​ដែល​យើង​រស់​នៅ​វិញ វា​នឹង​ក្លាយ​ជា​រឿង​ប្រពៃ​ណាស់​ទៅ ហើយ ដោយ​មិន​ចាំ​បាច់​ឲ្យ​យើង​រង់​ចាំ​ដល់​ជាតិ​ក្រោយ ដែល​មិន​ដឹង​ថា​មាន​ឬអត់​ផង​នោះ។ ពេល​នេះ​ ខ្ញុំ​ចង់​ចូល​រួម​ធ្វើ​ការ​បក​ស្រាយ​អំពី​ជំនឿ​អំពី​ឋាន​សួគ៌​នេះ និង​ផ្លូវ​ទៅ​រក​ឋាន​សួគ៌​ក្នុង​ជាតិ​នេះ​ដោយ​ពិត​ៗ។ ដើម្បី​ឆ្លើយ​នឹង​សំនួរ​ថា​​តើ​ឋាន​សួគ៌​នៅ​ឯណា? ឬ​ឯណា​ទៅ​ឋាន​សួគ៌? យើង​អាច​យក​ការ​បក​ស្រាយ​នៅ​ក្នុង​ចំរៀងល្បី​១បទ​របស់​លោក​ស៊ិន​ស៊ីសាមុត​ ​ក្រោម​ចំណង​ជើង​ថា ឯណា​ទៅ​ឋាន​សួគ៌ ​មក​ផ្តល់​ជា​គតិ​ខ្លះ​ៗ។ ឆ្លើយ​នឹង​សំនួរដែល​លើក​ឡើង​ដោយ​នារី​ម្នាក់​ជា​គូស្នេហ៍ថា ឯណា​ទៅ​ឋាន​សួគ៌ អ្នក​និពន្ធ​បាន​ធ្វើ​ការ​បង្ហាញ​ថា នៅ​លើ​ថ្ពាល់​ លើ​ភ្នែក លើ​ទ្រូង​ស្នេហ៍ អូន​ដឹង​ទេ​នេះ​ជា​ឋានសួគ៌​យើង ធ្វើ​ចាប​ភ្លើង​មិន​ខ្លាច​ភ្លើង ភ្លើង​ស្នេហ៍មិន​ក្តៅ​ទេ​អូន ត្រជាក់​ណាស់​ស្ងួន​ព្រលឹង។ បងនឹកស្មាន​តែ​ឋាន​សួគ៌​នៅ​ឆ្ងាយ ឆ្ងាយ​ឯណា​នៅ​ជិត​បង្កើយ មួយ​ជីវិត​ស្គាល់​ឋាន​សួគ៌​ហើយ នរក​នៃ​ចិត្ត​ក្បត់​អើយ​ កុំ​ឲ្យ​ខ្ញុំ​ជួប។អូន​ថែ​ពន្លឺស្នេហា ចិត្ត​និង​ចិត្ត​ជឿគ្នា កុំ​ក្បត់​គ្នា​ងាយ​ៗ ខ្លាច​គេ​និយាយ សើច​ពេបជ្រាយ ឡក​ឡើយ​ដៀល​ស្នេហា​យើង។គេង​កើយ​ទ្រូង​បង​មក​ព្រលឹង មួយ​យប់​ហ្នឹង​យើង​នៅ​ទល់​ភ្លឺ អត់​ងងុយ​បើ​ស្អែក​ឡើង​ឈឺ បង​ជា​អ្នក​ថែ​ជំងឺ ថ្នម​អូន​ផ្ទាល់​ដៃ។ នេះ​ជា​ចំរៀង​ស្នេហា​ប្រុស​ស្រី​១គូ … Continue reading ឋានសួគ៌នៅឯណា?