ពិធីសម្ពោធសមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន

សមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន (Cambodian Students Association in Queensland) ហៅកាត់ថា CamSAQ ត្រូវ​បានរៀបចំពិធីសម្ពោធ​ដំណើរការ​ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៊្រីសបែន រដ្ឋឃ្វីនស្លែន ប្រទេសអូស្ត្រាលី ។ នេះ​គឺជាលើកទី១​ហើយ​ដែល​និស្សិតខ្មែរ​កំពុងសិក្សា​នៅ​តាមបណ្ដា​សកលវិទ្យាល័យ​នានា​ក្នុង​រដ្ឋឃ្វីនស្លែន មាន​សមាគមនិស្សិត​ជា​ផ្លូវការ ។ ​សមាគមនិស្សិត​ខ្មែរ​ត្រូវ​បាន​បង្កើន​ឡើង​នៅ​រដ្ឋ​ញូវសាវវេល រដ្ឋវ៉ិចតូរីយ៉ា និង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង តាំង​ពីយូរឆ្នាំ​កន្លង​មក​ហើយ ។ CamSAQ ជាអង្គការ​សមាគម​ក្រៅរដ្ឋាភិបាល គ្មាន​និន្នាការ​នយោបាយ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើងចាប់​ពី​ដើម​ឆ្នាំ​២០១៩​នេះ​ដោយ​និស្សិត​មួយ​ក្រុម​មាន​គ្នា ៦នាក់ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ឃ្វីនស្លែន (UQ) និង​សាកលវិទ្យាល័យ​ហ្គ្រីហ្វីត (Griffith) ។ កិច្ចការ​ចម្បងនៅ​ក្នុង​ដំណាក់កាល​ដំបូង​គឺការ​រៀបចំ​សេចក្ដីព្រាង​លក្ខខន្តិកៈ ការ​រៀបចំ​និមិត្តសញ្ញា និងការ​​ស្វែងយល់​ពីការចុះបញ្ជី​និង​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋភិបាល​នៅ​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។  គោលបំណងចម្បងរបស់ CamSAQ ​គឺ៖ (១) ជំរុញ​លើកស្ទួយ​មិត្តភាព និងសាមគ្គីភាព, (២) ចែក​រំលែក​ចំណេះដឹង​និង​បទពិសោធន៍​ក្នុង​ចំណោម​និស្សិត​ខ្មែរ និង (៣) ជំរុញ​ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងធ្វើការ​​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​អង្គការ​សមាគម​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ ​និស្សិតខ្មែរ​ទាំងអស់ (អាហារូបករណ៍ និង​ឯកជន) ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យណាមួយ​ស្ថិត​ក្នុង​រដ្ឋឃ្វីនស្លែន ​អាចសុំ​ចូលរួម​​ជា​សមាជិក​បាន​ ។ បច្ចុប្បន្ន​មាន​និស្សិត​ប្រមាណ​ជាង​ ១០​នាក់ មក​ពី​សាកលវិទ្យាល័យ​ជុំវិញ​ក្រុង​ប៊្រីសបិន​តែប៉ុណ្ណោះ​ដែល​នឹង​ចូលរួម​ជា​សមាជិក រីឯ​និស្សិត​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ឆ្ងាយ​ពី​ប៊្រីសបិន​នៅ​មិន​ទាន់​ក្ដាប់​ទិន្នន័យ​បាន​នៅ​ឡើយ ។ ដំណើរការ​និង​ការប្រព្រឹត្តទៅរបស់ CamSAQ … Continue reading ពិធីសម្ពោធសមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន