ស្ងប់​ចិត្ត៖ កម្ពុជា​គួរ​បើក​យុទ្ធនាការស្វែង​រកគ្រួសារ​បែក​បាក់​​ដោយ​សង្គ្រាម!!!

ដោយ ឈាត​ ស្រ៊ាង | នេះ​ជា​អត្ថបទ​ស្ដីពី​ការ​បាត់​បង់​សាច់​ញាតិ អំពី​ការ​រង់​ចាំ​ដំណឹង និង​អំពី​អ្វី​ដែល​សង្គម​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​អ្នក​​ដែល​កំពុង​រង់​ចាំ​ដំណឹង​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ស្ងប់​ចិត្ត។ ខ្ញុំ​ធ្លាប់​បាត់​បង់​សាច់​ញាតិ។ ឪពុក​ខ្ញុំ​បាន​ធ្វើ​មរណៈកាល​កាល​ពី​៣០​ឆ្នាំមុន ពេល​ខ្ញុំ​មាន​អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ។ តាម​ពិត​ ប្អូន​ប្រុស​ពៅ​ខ្ញុំ​ម្នាក់​ ដែល​ទើប​​មាន​អាយុ​៤​ឆ្នាំ​ ក៏​បាន​ស្លាប់​ជា​មួយ​គាត់ដែរ។ ពួក​គាត់​ទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ទ័ពព្រៃ​ ដែល​ចូល​មក​លួច​ប្លន់​ភូមិ​ខ្ញុំ​ជា​ញឹក​ញាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប៉ុល​ពត។ ការ​បាត់​បង់​នេះ​ ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ទាំង​ស្រុង។ ពេល​ខ្លះ ខ្ញុំ​ក្តុកក្តួល ខ្ញុំ​នឹក​រលឹក ខ្ញុំ​សោក​សៅ ខ្ញុំ​ស្តាយ​ស្រណោះ ខ្ញុំ​មាន​អារម្មណ៍​កំសត់ ដែល​ឪពុក​បាន​ចាក​ចេញ អាណិត​ដែល​ប្អូន​តូច​ម្នាក់​ស្លាប់​ទាំង​មិន​ទាន់​ដឹង​ក្តីផង។ ខ្ញុំ​ធ្លាប់​បង្ហូរ​ទឹក​ភ្នែក​ នៅ​ពេល​ខ្ញុំ​នឹកគាត់។​ រឿង​ខ្ញុំ​កំសត់ ប៉ុន្តែ​ខ្ញុំស្ងប់ចិត្ត​ដោយ​ខ្ញុំ​ដឹង​ថា ពួកគាត់​នឹង​មិន​អាច​វិល​វិញ​ឡើយ ទោះ​មាន​ពេល​ខ្លះ ខ្ញុំ​យល់​សប្តិ​ថា​បាន​ជួប​គាត់​វិញក៏​ដោយ។ ខ្ញុំ​ដឹង​ថា ការ​បាត់​បង់​របស់​ខ្ញុំ​ជា​រឿង​កំសត់​ណាស់ នេះ​ខ្ញុំ​ឃើញ​នឹង​ភ្នែក​ផ្ទាល់​ថា​ពួក​គាត់​ទាំង​ពី​បាន​ចាក​ចេញ ពី​ខ្ញុំ​ និង​គ្រួសារ​ប្រាកដ​ផង។ ចុះ​ទំរាំ​ ការ​បែក​បាក់ ការ​ចាក​ចេញ និង​បាត់​បង់​ ដែល​មិន​បាន​ឃើញ មិន​ប្រាកដ​ថា សាច់ញាតិ​ទៅ​ដល់​ទី​ណា​ឲ្យ​ប្រាកដ​ មិន​ដឹង​ថា​គាត់​ស្លាប់​ឬ​រស់ បើ​រស់ តើ​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា។ តើ​អារម្មណ៍​របស់​យើង​ក្តុក​ក្តួល​ប៉ុណ្ណា? ម្យ៉ាង​ចង់​ដឹង​ដំណឹង​ពី​បង​ប្អូន​សាច់​ញាតិ ម្យ៉ាង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ជា​ដំណឹង​អាក្រក់ នឹង​អាច​ទទួល​យក​បាន​បែប​ណា? … Continue reading ស្ងប់​ចិត្ត៖ កម្ពុជា​គួរ​បើក​យុទ្ធនាការស្វែង​រកគ្រួសារ​បែក​បាក់​​ដោយ​សង្គ្រាម!!!