ស្ងប់​ចិត្ត៖ កម្ពុជា​គួរ​បើក​យុទ្ធនាការស្វែង​រកគ្រួសារ​បែក​បាក់​​ដោយ​សង្គ្រាម!!!

ដោយ ឈាត​ ស្រ៊ាង | នេះ​ជា​អត្ថបទ​ស្ដីពី​ការ​បាត់​បង់​សាច់​ញាតិ អំពី​ការ​រង់​ចាំ​ដំណឹង និង​អំពី​អ្វី​ដែល​សង្គម​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​អ្នក​​ដែល​កំពុង​រង់​ចាំ​ដំណឹង​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ស្ងប់​ចិត្ត។ ខ្ញុំ​ធ្លាប់​បាត់​បង់​សាច់​ញាតិ។ ឪពុក​ខ្ញុំ​បាន​ធ្វើ​មរណៈកាល​កាល​ពី​៣០​ឆ្នាំមុន ពេល​ខ្ញុំ​មាន​អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ។ តាម​ពិត​ ប្អូន​ប្រុស​ពៅ​ខ្ញុំ​ម្នាក់​ ដែល​ទើប​​មាន​អាយុ​៤​ឆ្នាំ​ ក៏​បាន​ស្លាប់​ជា​មួយ​គាត់ដែរ។ ពួក​គាត់​ទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ទ័ពព្រៃ​ ដែល​ចូល​មក​លួច​ប្លន់​ភូមិ​ខ្ញុំ​ជា​ញឹក​ញាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប៉ុល​ពត។ ការ​បាត់​បង់​នេះ​ ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ទាំង​ស្រុង។ ពេល​ខ្លះ ខ្ញុំ​ក្តុកក្តួល ខ្ញុំ​នឹក​រលឹក ខ្ញុំ​សោក​សៅ ខ្ញុំ​ស្តាយ​ស្រណោះ ខ្ញុំ​មាន​អារម្មណ៍​កំសត់ ដែល​ឪពុក​បាន​ចាក​ចេញ អាណិត​ដែល​ប្អូន​តូច​ម្នាក់​ស្លាប់​ទាំង​មិន​ទាន់​ដឹង​ក្តីផង។ ខ្ញុំ​ធ្លាប់​បង្ហូរ​ទឹក​ភ្នែក​ នៅ​ពេល​ខ្ញុំ​នឹកគាត់។​ រឿង​ខ្ញុំ​កំសត់ ប៉ុន្តែ​ខ្ញុំស្ងប់ចិត្ត​ដោយ​ខ្ញុំ​ដឹង​ថា ពួកគាត់​នឹង​មិន​អាច​វិល​វិញ​ឡើយ ទោះ​មាន​ពេល​ខ្លះ ខ្ញុំ​យល់​សប្តិ​ថា​បាន​ជួប​គាត់​វិញក៏​ដោយ។ ខ្ញុំ​ដឹង​ថា ការ​បាត់​បង់​របស់​ខ្ញុំ​ជា​រឿង​កំសត់​ណាស់ នេះ​ខ្ញុំ​ឃើញ​នឹង​ភ្នែក​ផ្ទាល់​ថា​ពួក​គាត់​ទាំង​ពី​បាន​ចាក​ចេញ ពី​ខ្ញុំ​ និង​គ្រួសារ​ប្រាកដ​ផង។ ចុះ​ទំរាំ​ ការ​បែក​បាក់ ការ​ចាក​ចេញ និង​បាត់​បង់​ ដែល​មិន​បាន​ឃើញ មិន​ប្រាកដ​ថា សាច់ញាតិ​ទៅ​ដល់​ទី​ណា​ឲ្យ​ប្រាកដ​ មិន​ដឹង​ថា​គាត់​ស្លាប់​ឬ​រស់ បើ​រស់ តើ​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា។ តើ​អារម្មណ៍​របស់​យើង​ក្តុក​ក្តួល​ប៉ុណ្ណា? ម្យ៉ាង​ចង់​ដឹង​ដំណឹង​ពី​បង​ប្អូន​សាច់​ញាតិ ម្យ៉ាង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ជា​ដំណឹង​អាក្រក់ នឹង​អាច​ទទួល​យក​បាន​បែប​ណា? … Continue reading ស្ងប់​ចិត្ត៖ កម្ពុជា​គួរ​បើក​យុទ្ធនាការស្វែង​រកគ្រួសារ​បែក​បាក់​​ដោយ​សង្គ្រាម!!!

ប្រព័ន្ធអប់រំកុមារនៅអូស្ត្រាលីតាមបទពិសោធន៍ឪពុកម្ដាយខ្មែរ

ដោយ ចៅ ស៊ិញ | លំដាប់​ថ្នាក់​នៃប្រព័ន្ធ​អប់រំ​កុមារ​នៅ​ប្រទេស​អូស្ដ្រាលី ​មិន​ខុស​គ្នា​ពីស្រុកខ្មែរ​ទេ គឺ​មាន​កម្រិត​មត្ដេយ្យ បឋមសិក្សា និង​វិទ្យាល័យ ។ វិទ្យាល័យ (High School) ​មាន​ពីរ​កម្រិត​គឺ​ ​បឋមភូមិ (អនុវិទ្យាល័យ ថ្នាក់ទី​៧​ដល់​ទី៩) និង​ឧត្ដមភូមិ (វិទ្យាល័យ ថ្នាក់ទី​១០​ដល់​ទី​១២) ។ ការ​រៀបចំ​នេះ​ដូច​គ្នា​នឹង​វិទ្យាល័យ​មង្គលបុរី​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ ​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ដែរ គឺ​នៅ​ទីនោះ ​ឈ្មោះ​សាលាជា វិទ្យាល័យ ប៉ុន្តែ​មាន​បូក​រួម​បញ្ចូល​គ្នា​ទាំង​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ។ ខ្ញុំ​មាន​កូន​បី​នាក់​ដែល​បាន​ចូលរៀន​នៅ​ថ្នាក់​មត្តេយ្យ បឋម​សិក្សា និង​វិទ្យាល័យ ។ អត្ថបទ​ខាងក្រោម​នេះ ជា​ការពិពណ៌នា​អំពី​បទពិសោធន៍ជាក់ស្ដែង​របស់​ខ្ញុំ​ ជា​និស្សិត​ខ្មែរ​ម្នាក់​​ដែល​បាន​បញ្ជូន​កូន​ចូល​ទៅ​រៀនក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​អូស្ដ្រាលី ជា​ពិសេស​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។ ឪពុក​ម្ដាយ​ដទៃ​អាច​មាន​បទពិសោធន៍​ផ្ទុយ​ពី​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ។ តម្លៃ​នានា​​បង្ហាញ​ជូន​គឺ​ជា​ដុល្លា​អូស្ត្រាលី និង​គ្រាន់​តែ​គោល​សម្រាប់​ពិចារណា ។ ១. ការអប់រំ​នៅ​កម្រិត​មត្តេយ្យ មុន​ក្មេង​មាន​អាយុ​៥ឆ្នាំ ដែល​ច្បាប់តម្រូវ​ឲ្យ​ចូលរៀន​នៅ​បឋម​សិក្សា ឪពុកម្ដាយ​មាន​ជម្រើស​មើល​ថែទាំ​កូន​ដោយ​ខ្លួនឯង​ឬ​ដោយ​សាច់ញាតិ ឬ​បញ្ជូន​កូន​ទៅ​ផ្ញើ​នៅ​មត្តេយ្យ​សាលា​រហូត​ដល់​គ្រប់​វ័យ​ចូលរៀន ។ នៅ​កម្រិត​មត្តេយ្យ​ដែល​ជាផ្លូវការ​ហៅ​ថា «មណ្ឌល​​ថែទាំ​កុមារ (Childcare Centre) ឬ​មណ្ឌល​អប់រំ​កម្រិត​ដំបូង (Early learning Centre)» អាច​ជា​របស់​ឯកជន របស់​សហគមន៍ ឬ​ជា​របស់​ក្រុមប្រឹក្សា​ក្រុង​ឬ​ក្រុមប្រឹក្សា​តំបន់ ។ មណ្ឌល​ថែទាំ​កុមារ​ខ្លះ​ចែក​ក្មេង​ជាបីក្រុម​គឺ ទារក … Continue reading ប្រព័ន្ធអប់រំកុមារនៅអូស្ត្រាលីតាមបទពិសោធន៍ឪពុកម្ដាយខ្មែរ

អំពីច្បាប់ថ្មីស្តីពីសំណង់ និងការបាក់រលំអគារថ្មីៗនេះ

Photo from Los Angeles Times ដោយ ឡូយ សុជា | យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនគួរកត់សម្គាល់ ។ ប៉ុន្តែ ស្តង់ដានិងសុវត្ថិភាពសំណង់នៅតែជាបញ្ហាចោទ ជាការ​ខ្វះខាតដែលតែងតែផ្តល់ក្តីកង្វល់ដល់ប្រជាពលរដ្ឋខ្មែរយើង ជាពិសេសហានិភ័យដែលអាចកើតមានដល់កម្មករ ជាង ឬបុគ្គលិកដែលចូលរួមធ្វើការងារសាងសង់ដោយផ្ទាល់។ ជាក់ស្តែង ក្នុងចន្លោះពេលពីពាក់កណ្តាលឆ្នាំ២០១៩ដល់ដើមឆ្នាំ២០២០ រយៈពេលតែ៦ខែជាងប៉ុណ្ណោះ គឺមានសោកនាដកម្មនៃការបាក់រលំអគារយ៉ាងតិច៣កន្លែងដែលបានកើតឡើងកំឡុងពេលកំពុងសាងសង់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សសរុបជិត៧០នាក់ ដែលរួមមាន៖ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ អគារកម្ពស់៧ជាន់ នៅក្រុងកែប៖ ស្លាប់៣៦នាក់ និងរបួស២៣នាក់ ។ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ អគារសាលាឆាន់ នៅខេត្តសៀមរាប៖ ស្លាប់៣នាក់ និងរបួស១៦នាក់ ។ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារខុនដូកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ៖ ស្លាប់២៨នាក់ និងរបួស២៦នាក់ ។ កត្តាជាមូលហេតុនៃការបាក់រលំអគារទាំងនេះ មានច្រើនយ៉ាង ប៉ុន្តែកត្តាចំបងគឺអាចថា ប្រទេសកម្ពុជាយើងនៅពុំទាន់មានបទដ្ឋានគតិយុត្តិច្បាស់លាស់សម្រាប់គ្រប់គ្រងការងារសាងសង់ ដើម្បីធានាថាសំណង់នីមួយៗមានគុណភាព សុវត្ថិភាព និងអនុលោមតាមស្តង់ដាដែលអាចទទួលយកបាន ជាពិសេសចំពោះអគារធំៗឬខ្ពស់ៗដែលមានហានិភ័យខ្ពស់ … Continue reading អំពីច្បាប់ថ្មីស្តីពីសំណង់ និងការបាក់រលំអគារថ្មីៗនេះ

ហេតុអ្វីយើង​គួរអានប្រលោម​លោក?

(Photo from the Phnom Penh Post) ដោយ ឈាត ស្រ៊ាង | សំណួរ​ថា​តើ​ហេតុអ្វី​គួរ​អាន​ប្រលោម​លោក​ជា​សំណួរ​ដែល​អាច​មាន​ចំលើយ​ច្រើន។ សម្រាប់​អ្នក​មិន​ធ្លាប់ចាប់​អារម្មណ៍​ប្រលោមលោក​ សំណួរ​នេះអាច​ជាគតិ​ខ្លះ​សម្រាប់​ពិចារណា។ ​ដោយ​សារ​ខ្ញុំ​ជាអ្នកចូលចិត្ត​ ខ្ញុំ​នឹង​ឆ្លើយ​នឹង​សំណួរ​នេះ​តាម​ការ​យល់​ឃើញ​ជា​រួម និង​ឆ្លុះបញ្ចាំ​ង​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ខ្ញុំ​មាន។ ជា​មួយ​គ្នា​នេះ​ដែរ ខ្ញុំដឹង​ថា ប្រលោម​លោក​អាច​មាន​ច្រើន​ប្រភេទ គុណភាពដោយ​ឡែក​ៗពីគ្នា ដូច្នេះ​អ្វី​ដែល​នឹង​បរិយាយ​នៅ​ទី​នេះ មិន​ប្រាកដ​ថា​នឹង​​មាន​សារសំខាន់​សម្រាប់​អ្នក​អាន​ដូច​គ្នា​នោះ​ទេ។ មុនចាប់​ផ្តើម​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​គិត​ថា​យើង​គួរ​យល់​ពី​អ្វី​ជា​ប្រលោម​លោក​ជា​មុន​សិន។ តាម​វចនានុក្រម​សម្តេច​ជួន​ណាត ប្រលោម​លោក សំដៅ​ដល់​រឿង​ទាំង​ឡាយ​ណា​ដែល​​ធ្វើ​ឡើង​សំដៅ​ប្រលោម​ចិត្ត​មនុស្សដែល​អ្នក​តែង​ប្រឌិតប្រដូច​ឡើង​ដោយ​ឥត​មាន​ច្បាប់​ដើម​ជា​ការ​ពណ៍ពិត​ប្រាកដ​ជា​គោល​ចារឹកឡើយ។ សម្តេច​ជួន ណាត​ ក៏​បាន​ប្រាប់ អោយ​ដឹង​ថា​ សាស្ត្រាល្បែង ឬ​រឿង​ល្បែង ដូច​ជា​រឿងស័ង្ខសីល្ប៍ជ័យ លក្ស​ណវង្ស ហង្សយន្ត ជិនវង្ស ជា​ប្រលោម​លោក​ខ្មែរសម័យ​បុរាណដែល​ច្រើន​តែង​ជា​ពាក្យ​កាព្យ។ ប្រលោម​លោក​ខ្លះ​ក៏​មាន​ជា​ភាសា​បាលី​ដែរ ដូច​ជា រឿង​បញ្ញាសជាតក។ នៅ​សម័យ​ដែល​លោក​តែ​ង​សៀវភៅ​វចនានុក្រម​នេះ​ឡើង​ លោក​បាន​លើក​ឡើង​ថា​ សម័យ​នោះ​ប្រលោម​លោក​មាន​បី​ប្រភេទ គឺ​ប្រលោម​លោក​ស្នេហា ប្រលោម​លោកកសាង​ជីវភាពខ្លួន និង​ប្រលោម​លោក​ប្រវត្តិសាស្ត្រ។ នៅ​សម័យ​បច្ចុប្បន្ន ប្រហែល​ប្រលោម​លោក​ប្រភេទ​ច្រើន​ទៀត​ទោះ​ជា​នៅ​ទីនេះ​ខ្ញុំ​មិន​មាន​លទ្ធភាព​បរិយាយ​បាន​ក៏​ដោយ។ ប៉ុន្តែ​ក្នុង​នោះ ប្រលោម​លោក​ខ្លីៗ​បែប​អប់​រំ​ បែប​ប្រវត្តិ នយោបាយ​ក៏​មាន​គេ​តាក់​តែង​ផងដែរ។ ប្រលោម​លោក​ជា​ភាសា​បរទេស ក៏​មាន​ច្រើន​ដែរ … Continue reading ហេតុអ្វីយើង​គួរអានប្រលោម​លោក?

ការ​ប្រែប្រួល​របៀបរបបរស់នៅ និង​ទម្លាប់​នៃ​ការ​ចែករំលែក​របស់​ប្រជាជនខ្មែរ

ដោយ ចៅ ស៊ិញ​ | ជាទូទៅ សៀវភៅ ក្រាំង​គម្ពីរ​​ប្រវត្តិសាស្ត្រ ​គឺ​ភាគច្រើន​បំផុត​និយាយរៀបរាប់តែ​​​អំពី​រជ្ជកាល​នៃ​មហាក្សត្រ​សោយរាជ្យ ព្រឹត្តិការណ៍​នានា​កើត​ឡើង​ក្នុង​គ្រួសារ​រាជវង្ស ការ​កសាងប្រាសាទ ​សំណង់​សាសនា និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង ។ អត្ថបទ​ទាំងនោះ ខ្វះ​ព័ត៌មាន និយាយ​តិចតួច ឬ​មិន​បាន​យ​ក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ពណ៌នា​អំពី​កម្រិត​ជីវភាព និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​សាមញ្ញ ជា​អ្នក​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ទាំងនោះ​ផង​ទេ ។ អត្ថបទ​ខាងក្រោម​នេះ អាច​ជា​ការ​ព្យាយាម​បំពេញ​ចន្លោះ​ប្រហោង​ផ្នែក​ចំណេះ​ដឹង​នេះ និង​សាកល្បង​រៀបរាប់​អំពី​របៀបរបប​រស់​នៅ​របស់​ប្រជាជន​ខ្មែរ និង​ការ​ចែក​រំលែក​ជួយ​ទុក្ខ​ធុរៈ​គ្នា​ក្នុង​សហគមន៍ ក្នុង​អតីតកាល​និង​បច្ចុប្បន្ន ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ចេះចាំ​ស្ដួចស្ដើង និង​បទពិសោធន៍រស់​នៅ​​ផ្ទាល់​ខ្លួន​របស់​អ្នកនិពន្ធ​ប៉ុណ្ណោះ ហើយ​ការ​សន្និដ្ឋាន​នានា​គឺ​ជា​មតិ​អត្តនោម័តិ ដោយ​ពុំ​បាន​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​ឬ​អង្កេត​បែប​វិទ្យាសាស្ត្រ​ឡើយ ។ ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​តាម​ការ​កត់ត្រា​ជាង ២០០០​ឆ្នាំ មកហើយ ដែល​នៅ​ដំណាក់កាល​ខ្លះ មាន​ឥទ្ធិពល​គ្រប់គ្រង​លើ​ទឹកដី​មួយ​ផ្នែកធំ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ។ ប្រជាជន​ដែល​រស់​នៅ​លើ​ទឹកដី​មួយ​នេះ ភាគច្រើន​ជា​ជនជាតិខ្មែរ ជនជាតិ​ស្ថិតក្នុង​អំបូរ​ខ្មែរមន និង​ជនជាតិ​ចំណូលស្រុក​មួយ​ចំនួន​តូច ។ ស្រូវ និង​ត្រី គឺ​ជា​អាហារ​ចម្បង​របស់​ប្រជាជន​ទូទៅ ដែល​អាច​ចាត់​ទុក​ថា​ជា​អំណោយ​ពី​ធម្មជាតិ ។ ទន្លេ​មេគង្គ​ហូរកាត់​ចំកណ្ដាលប្រទេស​កម្ពុជា និង​បាន​នាំមក​ជាមួយ​នូវ​ដីល្បប់​មាន​ជីជាតិ​អំណោយ​ផល​ដល់​ការ​ធ្វើស្រែចម្ការ ។ ស្ទឹងទន្លេ​បឹងបួរ​ក៏​បាន​ផ្ដល់​នូវ​ភោគផល​ត្រី​ដ៏សម្បូរបែប ។ ប្រសិនបើ​គ្មាន​ចម្បាំង​រាំងជល់​ទេ ប្រជាជន​អាច​រស់​នៅ​ដោយ​ស្ងប់សុខ មាន​ម្ហូបអាហារ​គ្រប់គ្រាន់​ ក្នុង​ស្ថានភាព​អំណោយផល​ពី​ធម្មជាតិ​មួយ​នេះ ។ ហេតុដូចនេះ​ហើយ បានជា ប្រជាជន​ខ្មែរ​ភាគច្រើន ​គឺ​រស់​នៅ​តាមលក្ខណៈ​សាមញ្ញ លក្ខណៈជនបទ ចំណាយ​ពេល​ភាគ​ច្រើន​តែ​ទៅលើ​ការងារ​ធ្វើ​ស្រែចម្ការ​ទាំង​ប្រុស​ទាំង​ស្រី ចាប់តាំង​ពី​សម័យអង្គរ​តរៀង​មក​ដល់​ប៉ុន្មាន​ទសវត្ស​មុន​នេះ​ បើ​តាមការ​កត់ត្រា​របស់​លោក … Continue reading ការ​ប្រែប្រួល​របៀបរបបរស់នៅ និង​ទម្លាប់​នៃ​ការ​ចែករំលែក​របស់​ប្រជាជនខ្មែរ

Justice in the Context of the Extraordinary Chambers in the Court of Cambodia (ECCC)

Pre-Trial Chamber commenced hearing on Case 004/2 By Rattanak Ly​​ | Justice is what people want in society. However, its meaning can be contested. Justice can be defined differently according different contexts, needs or interests. In some circumstances, justice of one group can clash with justice of another group. This essay discusses issues concerning justice … Continue reading Justice in the Context of the Extraordinary Chambers in the Court of Cambodia (ECCC)

ហូបបាយស្រូវខ្ចីមានប្រយោជន៍ឬទេ?

ដោយ ចៅ ស៊ិញ | លោកអ្នកអាន​ត្រូវហើយ មិនច្រឡំ​ទេ «ស្រូវខ្ចី» មិន​មែន «ស្រូវថ្មី» ទេ ។ ជាទូទៅ ស្រូវ​ទុំ​អាច​ប្រមូលផល​បាន​នៅចន្លោះ​ពី ៣០ ទៅ ៣៥ ថ្ងៃ បន្ទាប់​ពី​ចេញ​ផ្កា ។ ការ​ប្រមូលផល​នៅ​ចន្លោះ​ពេល​នេះ​នឹង​ទទួល​បាន​ផល​ក្នុង​បរិមាណ​ច្រើន បាត់បង់​តិច និងទទួល​បាន​គុណភាព​បាយ​អង្ករ​ស​ដែល​គេ​និយម​ជាទូទៅ ។ ប្រសិនបើ​ប្រមូលផល​មុន​ ឬ​ក្រោយ​រយៈពេល​​នេះ នឹង​ទទួល​បាន​ផល​តិច​ជាង ដែល​បណ្ដាល​មក​ពី​ស្រូវ​មិន​ទាន់​ដាក់​គ្រាប់​ពេលលេញ​ល្អ និង ​ស្រូវ​ទុំញោស​នាំឲ្យ​បាត់បង់​ច្រើន​នៅ​ពេល​ច្រូតកាត់ ហើយ​អង្ករ​បាក់ច្រើន​នៅ​ពេល​កិន ។ ប្រជាជន​នៅ​ទ្វីប​អាស៊ី មាន​ទម្លាប់​ច្រូត​ស្រូវ​ខ្ចី​ឬ​ស្រូវ​មិន​ទាន់ទុំ​ដែរ ប៉ុន្តែ​មិន​មែន​ដើម្បី​យក​មក​ដាំ​បាយបរិភោគ​ទេ គឺ​យក​មក​ធ្វើ​លាជ ដាល់​អំបុក ​ធ្វើ​ជា​បង្អែម ឬចំណី​ចំណុក​ផ្សេងៗ ។ ចុះ​បើ​យើង​យក​អង្ករ​ស្រូវ​ខ្ចី​មកដាំ​បាយ​​បរិភោគ​យ៉ាង​ម៉េច​ដែរ ? មាន​ប្រយោជន៍​ឬ​ទេ ? ក្នុង​ពេល​កំពុង​ដាក់គ្រាប់​បន្ទាប់​ពី​ចេញ​ផ្កា គ្រាប់ស្រូវ​ខ្ចី​មាន​ពណ៌​បៃតង ហើយ​​វិវត្តប្រែពណ៌​​បន្តិច​ម្ដងៗ​ទៅ​ជាពណ៌​គ្រាប់​អង្ករ​នៅ​ពេល​ទុំ​តាមប្រភេទ​​ពូជ​ស្រូវ​នីមួយៗ (រូបទី១) ។ ក្នុង​អំឡុងពេល​ស្រូវ​កំពុង​ដាក់​គ្រាប់ សារធាតុ​រ៉ែ វីតាមីន និង​សារធាតុ​ចិញ្ចឹមមួយ​ចំនួន​មាន​បរិមាណ​កើន​ឡើង និង​សារធាតុ​មួយចំនួន​ទៀត មាន​បរិមាណ​ថយ​ចុះ ទៅ​តាម​អាយុកាល​របស់​គ្រាប់​ស្រូវ  ។ ជាក់ស្ដែង បរិមាណ​ប៉ូតាស្យ៉ូម កាល់ស្យ៉ូម និង​វីតាមីន​សេ គឺ​មាន​ច្រើន​​នៅ​ពេល​កំពុង​ដាក់គ្រាប់​បើប្រៀប​នឹង​ពេល​ស្រូវ​ទុំ ។ ចាប់​ពី​ ១៥ … Continue reading ហូបបាយស្រូវខ្ចីមានប្រយោជន៍ឬទេ?

កំណើនឥទ្ធិពលរបស់ចិន និងកាលានុវត្តភាពក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជា

ដោយ ឈាត ស្រ៊ាង | សំណួរ​ដ៏ស្រួចស្រាល់​​សម្រាប់​ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន​នេះ​គឺ​ថា តើត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ទាញ​ផលប្រយោជន៍​ពី​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ? វា​ហាក់​ដូចជា​គ្មាន​ការ​សង្ស័យ​ទេ ​ដែល​ប្រទេស​ចិន​បាន​ក្លាយ​ជា​ម្ចាស់ជំនួយ​ និង​ជា​វិនិយោគិន​ដ៏​ធំបំផុត​នៅ​ប្រទេស​កម្ពុជា​នាពេល​នេះ ។ ការណ៍​នេះ​សរ​ឲ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​កំពុង​តែ​ពឹងអាស្រ័យ​លើ​ប្រទេស​ចិន​កាន់​តែខ្លាំង​​ឡើង​សម្រាប់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ។ ជាលទ្ធផល ប្រទេស​កម្ពុជា​កំពុងតែ​រំកិល​ខិតជិត​ទីក្រុង​ប៉េកាំង ​ទាំង​វិស័យ​កាទូត និង​នយោបាយ ។ សំណួរ​ដែល​គួរ​ដេញដោល​​នៅពេល​នេះ​ គឺ​មិន​មែន​ពីមូលហេតុ​ដែល​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ទីក្រុងប៉េកាំងទេ ប៉ុន្តែ​គួរ​សួរ​ថា តើ​កំណើន​វិនិយោគទុន​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ន័យ​យ៉ាងណា​ចំពោះ​នយោបាយ​នៅ​ក្នុង​ស្រុក​ខ្មែរ ? អត្ថបទ​ខាងក្រោមនឹង​ព្យាយាម​បកស្រាយ​រក​ចម្លើយ​ចំពោះសំណួរ​នេះ ។ ទាំងអស់គ្នា​ហាក់ទទួលស្គាល់ថាពិតជា​មាន​​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​​ប្រទេស​កម្ពុជា ។ ឥទ្ធិពល​ទាំង​​នេះ​អាចមើល​ឃើញ​បាន​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​បរិស្ថាន​សំណង់​នៅ​តាម​បណ្ដា​ទីក្រុង​នៅ​ទូទាំងប្រទេស ជាពិសេស ​នៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្ត​កោះកុង ។ សូម្បី​នៅតំបន់​ជនបទ​ក៏​មិន​អាច​ជះផុត​ពី​ការ​តាម​​ប្រមាញ់​រក​ផលកម្រៃ​របស់​ចិន​ផង​ដែរ ។ បណ្ដាញ​ជំនួញ​របស់​ចិន​មាន​ភាព​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាញ​យក​ផលប្រយោជន៍​ពី​របបដីសម្បទាន ដែល​មាន​ទំហំ​​១ភាគ៣​នៃ​ផ្ទៃដី​សម្បទាន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ជាពិសេស​ផ្លូវថ្នល់ ​ត្រូវ​បាន​កែលម្អ និង​សាងសង់ថ្មី​ដោយ​ថវិកា​និង​បច្ចេកវិទ្យា​របស់​ចិន​ផង​ដែរ ។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​​ផងដែរ​ពី​ចំណាប់​​អារម្មណ៍​ក្នុង​ការ​ចូល​មក​បណ្ដាក់ទុន​រកស៊ី​​កាន់​តែ​កើន​ឡើង​ពី​សំណាក់សហគ្រាស​នានា​របស់​ចិន​ ។ ការបណ្ដាក់​ទុន​ក្រោយនេះ ​គឺ​បន្ថែម​ពី​លើ​ឧស្សាហកម្មមានស្រាប់ ដូចជា ស្បែកជើង និង​សម្លៀកបំពាក់ ​ដែល​ជំរុញ​ឲ្យ​​កម្ពុជា​កើតមាន​​អភូតហេតុ​កំណើន​សេដ្ឋកិច្ច​ បន្ទាប់​ពី​ការបញ្ចប់​ទៅ​នូវ​សង្គ្រាម​ស៊ីវិល ។ អ្នកវិយោគទុន​ចិន​បាន​ចូល​មក​បណ្ដាក់ទុក​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​និង​សម្លៀកបំពាក់​តាំងពីដើម​រៀង​មក គឺ​ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​អនុគ្រោះពន្ធ​ពី​សហរដ្ឋអាមេរិក​នៅ​ទសវត្សឆ្នាំ​៩០ និង​បន្ទាប់មក​ទៀត​ពី​សហភាព​អឺរ៉ុប ។ ក្រៅពីនេះ អ្នកជំនួញ​ចិន​បាន​បណ្ដាក់ទុក​នៅ​លើ​វិស័យ​ជាច្រើនផ្សេង​ទៀត ។ ការ​ចូលមក​បណ្ដាក់ទុន​របស់​ចិន មិនមែនប្រព្រឹត្ត​ទៅ​ដោយ​រលូន ​គ្មាន​បញ្ហា​កើត​ឡើង​នោះ​ទេ ។ ជាក់ស្ដែង ក្នុង​នាម​ជាវិនិយោគិន​ដ៏​ចម្បង​ផ្នែក​វារីអគ្គិសនី ប្រទេស​ចិន​ត្រូវ​បាន​ចោទប្រកាន់​ថា​ មិនបាន​​គិតគូរអំ​ពី​សុខទុក្ខ​របស់​អ្នកក្រីក្រ … Continue reading កំណើនឥទ្ធិពលរបស់ចិន និងកាលានុវត្តភាពក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជា